← អត្ថបទទាំងអស់ព័ត៌មាន · ២៤ តុលា ២០២៦

សាវតានៃកម្មវិធីបាក់ឌុបផតខាស់

កម្មវិធីបាក់ឌុបផតខាស់ បានបង្កើតឡើងនៅខែសីហាឆ្នាំ២០២៣ ដែលជាវេទិកាផតខាស់ដែលផ្តល់ឱកាសឱ្យសិស្សនិទ្ទេសA សិស្សពូកែ និងសិស្ស បាក់ឌុបដែលមានរឿងរ៉ាវតស៊ូក្នុងការសិក្សាដើម្បីចែករំលែកបទពិសោធក្នុងការសិក្សារៀនសូត្រ និងជំរុញទឹកចិត្តដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយ។ រយៈពេល ៣ឆ្នាំកន្លងទៅនេះ បាក់ឌុបផតខាស់បានផលិតវីដេអូកិច្ចសម្ភាសន៍ភាគច្រើនជាមួយសិស្សនិទ្ទេសA បានចំនួន ១១១ វីដេអូ ហើយមានអ្នកចូលតាមដានទស្សនារាប់សែននាក់ ដែលជាទូទៅជាសិស្សវិទ្យាល័យពីថ្នាក់ទី១០ ដល់ទី១២។ ថ្មីៗ កម្មវិធីបាក់ឌុបផតខាស់បានរៀបចំព្រឹត្តិការណ៍សំខាន់ចំនួន២ រួមមាន សិក្ខាសាលា ៩០ថ្ងៃមុនបាក់ឌុប មានការចូលរួមពីសិស្សនិទ្ទេសលំដាប់ពិន្ទុ១០០.០០ ឆ្នាំ២០២៥ មានអ្នកចូលរួមប្រមាណ១០០នាក់ និង សិក្ខាសាលា ជំហាននិស្សិតជីវិតក្រោយចប់បាក់ឌុបដែលមានអ្នកចូលរួមប្រមាណ២៥០នាក់។
ក្នុងឆ្នាំ២០២៦នេះ និងឆ្នាំ២០២៧ ខាងមុខនេះ កម្មវិធីបាក់ឌុបផតខាស់គម្រោងនឹងផលិតវីដេអូកិច្ចសម្ភាសន៍សិស្សនិទ្ទេសA ឱ្យបានចំនួន១០០នាក់បន្ថែមទៀត ក្នុងរយៈពេល៦ខែទៅមុខ ហើយនឹងគម្រោងរៀបចំព្រឹត្តិការណ៍ “វេទិកាសិស្សឆ្នើម’’ ដែលមានចូលរួមចែករំលែកបទពិសោធការសិក្សាពីសិស្សនិទ្ទេសលំដាប់ពិន្ទុ១០០.០០ និងសិស្សពូកែទូទាំងប្រទេសមេដាយមាសទាំង៣មុខវិជ្ជា ឆ្នាំ២០២៦។